កំពង់ស្ពឺ៖ នារសៀលថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ទី គឹមស្រ៊ាន សមាជិកក្រុមប្រឹក្សាភិបាលជាតំណាងដើម្បីដឹកនាំអ្នកឧកញ៉ា ឧកញ៉ា និងក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន ចូលរួមក្នុងពិធីគោរពវិញ្ញានក្ខន្ធឧបាសក តាំង គីមស្រេង ដែលត្រូវជាឪពុកក្មេករបស់ឧកញ៉ា ឈិន សុង សមាជិកសមាគមឧកញ៉ាកម្ពុជា ដែលកំពុងប្រារព្ធពិធីបុណ្យនាគេហដ្ឋានដែលស្ថិតនៅភូមិត្រពាំងត្រគៀត ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ អ្នកឧកញ៉ា ទី គឹមស្រ៊ាន បានពាំនាំនូវការចូលរួមរំលែកទុក្ខពីលោកអ្នកឧកញ៉ាប្រធាន ក៏ដូចជាលិខិតរំលែកមរណទុក្ខពីសមាគមឧកញ៉ាកម្ពុជាជូនចំពោះឧកញ៉ា ឈិន សុង និងលោកជំទាវ តាំង ហ្គេចសៀម ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសក តាំង គីមស្រេង ដែលជាឪពុកបង្កើត ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌មួយរូប។ 
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក តាំង គីមស្រេង សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។