ទីក្រុងមែលប៊ន, ប្រទេសអូស្ត្រាលី៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មនៅនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដោយចាប់ផ្តើមពីដំណើរទស្សនកិច្ចស្វែងយល់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍មែលប៊ន (Melbourne Convention and Exhibition Centre - MCEC) ព្រមទាំងជំនួបជាមួយតំណាងក្រុមហ៊ុន Plenary Group ដែលជាក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯករាជ្យដ៏លេចធ្លោមួយនិងមានជំនាញក្នុងការអភិវឌ្ឍ វិនិយោគ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសគម្រោងនៅក្រោមទម្រង់ភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships - PPP)។ ក្រុមហ៊ុននេះបានចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនប្រភេទ រួមមាន៖ មន្ទីរពេទ្យ, សាលារៀន, តុលាការ, មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ MCEC, ផ្លូវថ្នល់, ផ្លូវរថភ្លើង (Sydney Metro), ប្រព័ន្ធដឹកជញ្ជូនសាធារណៈ, និងការគ្រប់គ្រងទឹក និងកាកសំណល់ជាដើម។
ក្នុងឱកាសនៃទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការអភិវឌ្ឍមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ស្រដៀងគ្នានេះនៅក្នុងប្រទេសកម្ពុជាផងដែរ។
.jpg)
គួរកត់សម្គាល់ថា មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ MCEC គឺជាកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍ដ៏ធំ និងល្បីល្បាញបំផុតមួយនៅប្រទេសអូស្ត្រាលី មានទីតាំងស្ថិតនៅកណ្តាលទីក្រុងមែលប៊ន ជាប់នឹងទន្លេ Yarra River ដែលផ្តល់លក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ MCEC ត្រូវបានគ្រប់គ្រង និងដំណើរការដោយ Melbourne Convention and Exhibition Trust ដែលជាស្ថាប័នរដ្ឋមួយរបស់រដ្ឋបាលរដ្ឋវីកតូរៀ ហើយត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍មួយដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានលក្ខណៈស្និទ្ធស្នាលនឹងបរិស្ថានប្រកបដោយចីរភាព តាមរយៈការចាត់ចំណាត់ថ្នាក់ដោយ 6 Star Green Star Environmental Rating។
.jpg)
.jpg)
.jpg)
.jpg)
.jpg)