ខេត្តហ្វូជៀន, សាធារណរដ្ឋប្រជាមានិតចិន៖ កាលពីរសៀលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានអនុគណៈកម្មការទំនាក់ទំនងនិងធុរកិច្ច និងអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ ព្រមទាំងសមាជិកប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមសន្និសីទ Future Investment Conference 2025 Opening & Plenary Session ព្រមទាំងបានចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ចមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្រុងសៀមិន (Xiamen International Convention and Exhibition Center) ក្រោយបានចូលរួមពិធីបើក ពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (The 25th China International Fair for Investment and Trade - CIFIT) ក្នុងទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិនផងដែរ។






.jpg)








