តូរ៉ុនតូ៖ នារសៀលថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ ២០២៥ (ម៉ោងក្នុងតំបន់) អ្នកឧកញ៉ា សៀ ឬទ្ធី បានបន្តដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Victor Fedeli រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ការបង្កើតការងារ និងពាណិជ្ជកម្ម នៃខេត្តអុនតារីយ៉ូ ប្រទេសកាណាដា។

ជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នាឱកាសនេះ ផ្តោតលើការពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងខេត្តអុនតារីយ៉ូ ដែលជាខេត្តសេដ្ឋកិច្ចដ៏ធំ និងមានបច្ចេកវិទ្យាជឿនលឿនរបស់កាណាដា។ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យាទំនើបៗ និងការបណ្តុះបណ្តាល ធនធានមនុស្សជំនាញ លើវិស័យឌីជីថល កសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យាស្អាត (Clean Technology) សំដៅគាំទ្រដល់ចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងរបស់កម្ពុជា។
.jpg)





