វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចូលរួមអមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Allison Lannarino នាយកគ្រប់គ្រងស្តីទីតំបន់អាស៊ី ទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មាន (ICT) និងហេដ្ឋារចនាសម្ព័ន្ធ នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ របស់សហរដ្ឋអាម៉េរិក (U.S. International Development Finance Corporation - DFC)។
.jpg)
ជំនួបដែលប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងការស្ថាបនានេះ បានផ្តោតសំខាន់លើយន្តការក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរបស់ DFC ជាមួយប្រទេសកម្ពុជា តាមរយៈការពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងដែលស្របតាមយុទ្ធសាស្ត្ររបស់ DFC។

ជំនួបនេះបានបើកផ្លូវសម្រាប់កម្ពុជា ក្នុងការចាប់យកឱកាសទទួលបានទុនវិនិយោគគុណភាពខ្ពស់ ដែលជួយគាំទ្រដល់ចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គម៕



