ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា និងសមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងគោលបំណងពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្ដូរសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និលើកកម្ពស់កាលានុវត្តភាព និងបរិយាកាសធុរកិច្ចរវាងកម្ពុជានិងហុងកុង ដោយផ្ដោតលើកិច្ចសហប្រត្តិការលើ៣ចំណុចសំខាន់ៗ៖

១) ការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម

២) ការផ្ដល់កិច្ចសហការសម្របសម្រួលលើការរៀបចំព្រឹត្តិការណ៍លើកកម្ពស់ពាណិជ្ជកម្មនានា និង

៣) ការបង្កើតគំនិតផ្ដួចផ្ដើមនៃយុទ្ធសាស្ត្រទីផ្សារ និងលើកកម្ពស់ម៉ាកយីហោ។

សូមបញ្ជាក់ថា នេះគឺជាអនុស្សរណៈយោគយល់គ្នាទី២ ដែលសមាគមឧកញ៉ាកម្ពុជា បានចុះហត្ថលេខាជាមួយស្ថាប័នជាដៃគូក្នុង «សិក្ខាសាលាស្ដីពីការបង្កើតកាលានុវត្តភាពធុរកិច្ចសកលតាមរយៈហុងកុង» ដែលសហការរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង កាលពីថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦៕