គូឡាឡាំពួរ៖ ក្នុងថ្ងៃទី១ នៃបេសកកម្មចូលរួមអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីនោះ អ្នកឧកញ៉ា ផែ ហុកឈួន បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងកម្មវិធីសំខាន់ជាបន្តបន្ទាប់រួមមាន៖
- ASEAN Business & Investment Summit 2025
- ជំនួបរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដែលដឹកនាំដោយលោក Wayne C. Farmer
- ជំនួបរវាងជំនួបរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជាមួយក្រុមប្រឹក្សាធុរកិច្ចអង់គ្លេស-អាស៊ាន ដែលដឹកនាំដោយលោក Lord Vaizey។
សូមបញ្ជាក់ថា នៅក្នុងបេសកកម្មនេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ផែ ហុកឈួន ជាតំណាងដើម្បីដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា រួមមាន អ្នកឧកញ៉ា ហេង ឡុង, អ្នកឧកញ៉ា ហាន់ ឃាង, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និង លោក ម៉ៅ សុទ្ធីវឌ្ឍ ៕












.jpg)