សហរដ្ឋអាម៉េរិក៖ នាថ្ងៃទី១ ក្នុងឱកាសចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិក និងប្រទេសកាណាដា អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក៏ដូចជាអគ្គនាយកក្រុមហ៊ុន WorldBridge Group បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាជួបពិភាក្សាការងារជាមួយបណ្តាវិនិយោគិន និងពាណិជ្ជករនៅសហរដ្ឋអាម៉េរិកចំនួនប្រមាណ៧៥ក្រុមហ៊ុនក្នុងវិស័យកសិកម្ម, ភេសជ្ជៈ, អប់រំ, ដឹកជញ្ជូន, យានយន្ត, សុខាភិបាល, ពាណិជ្ជកម្ម និងបច្ចេកវិទ្យាទាំងនៅក្នុងវេទិកាវិនិយោគព្រមទាំងក្នុងជំនួបប្រជុំទ្វេភាគីផងដែរ។

សូមបញ្ជាក់ថា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជានឹងត្រូវបំពេញបេសកកម្មលើទឹកដីប្រទេសទាំងពីរនេះចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយនឹងរបៀបវារៈជាបន្តបន្ទាប់ដែលរួមមាន៖ សិក្ខាសាលាធុរកិច្ច និងវិនិយោគ, កិច្ចពិភាក្សាតុមូល ក៏ដូចជាជំនួបផ្គូផ្គងធុរកិច្ចព្រមទាំងដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាក្រុមហ៊ុនមួយចំនួនទៀតផងដែរ។