ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់កិតិ្តយសថតរូបអនុស្សាវរីយ៍ជាមួយ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ដែលសុទ្ធសឹងជាសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារៈជូនកាកបាទក្រហមកម្ពុជាសម្រាប់ជួយដល់គ្រួសារវីរយុទ្ធជន និងជនភៀសសឹក ក្នុងពិធី “សំណេះសំណាល និងប្រគល់-ទទួលអំណោយពីថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា ជូនកាកបាទក្រហមកម្ពុជា សម្រាប់គ្រួសារវីរយុទ្ធជន និងជនភៀសសឹក”។