ភ្នំពេញ៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន WorldBridge Group) បានចូលរួមបរិច្ចាគថវិកាចំនួន ១១០,០០០ ដុល្លារអាម៉េរិក តាមរយៈសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។