អ្នកឧកញ៉ា សៀ ឬទ្ធី មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧២ នៅក្រុងភ្នំពេញ និងបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។
អ្នកឧកញ៉ា សៀ ឬទ្ធី មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧២ នៅក្រុងភ្នំពេញ និងបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។
បច្ចុប្បន្ន អ្នកឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន វើលដ៏ ប្រ៊ីដ គ្រុប (WorldBridge Group) ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធប្រមាណ ៣០ ជាមួយនឹងទស្សនវិស័យ «ក្លាយទៅជាក្រុមហ៊ុនលេខ១ ក្នុងការផ្តល់នូវដំណោះស្រាយចម្រុះតាមរយៈការដាក់ចេញនូវគម្រោងថ្មីៗដំបូងគេបំផុតក្នុងប្រទេសកម្ពុជាដែលឆ្លុះបញ្ចាំងពីក្រុមហ៊ុនផង និងប្រទេសកម្ពុជាផង»។ ទ្រឹស្តីពាណិជ្ជកម្មដ៏ល្អមួយរបស់អ្នកឧកញ៉ាគឺ «កុំព្យាយាមផឹកទឹកអណ្តូងខ្លួនឯងព្រោះវាអាចរីង យើងត្រូវស្វែងរកប្រភពទឹកទន្លេ និងសមុទ្រទើបមិនចេះរីងស្ងួត» ក្នុងន័យនេះគឺជាការដាស់គំនិតឱ្យចេះស្វែងរកដៃគូវិនិយោគមកពីបរទេសឱ្យបានកាន់តែច្រើន ហេតុនេះហើយទើប មជ្ឈដ្ឋានជាតិ និងអន្តរជាតិបានទទួលស្គាល់ថា អ្នកឧកញ៉ា សៀ ឬទ្ធី គឺជាពាណិជ្ជករដ៏សំខាន់មួយរូប និងមានភាពឈ្លាសវៃក្នុងការង្កើតទំនាក់ទំនងក៏ដូចជាការកៀរគរវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា។
ក្រៅពីកិច្ចការជំនួញនិងវិនិយោគ អ្នកឧកញ៉ាក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។