អ្នកឧកញ៉ា វិញ ហ៊ួរ
Kbach

ប្រវត្តិរូប

អ្នកឧកញ៉ាបណ្ឌិត  វិញ ហ៊ួរ មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកកើតក្នុងឆ្នាំ១៩៥១ នៅខេត្តពោធិ៍សាត់ និងជាពាណិជ្ជករដែលបានប្រលូកក្នុងសកម្មភាពជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។

អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ គឺជាម្ចាស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពត (Kampot Special Economic Zone) ដែលជាបណ្តុំរោងចក្រឧស្សាហកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពង់ផែ ពហុបំណង កំពត (Kampot Multipurpose Port) ដែលជាកំពង់ផែសមុទ្រទឹកជ្រៅស្ថិតនៅក្នុងខេត្តកំពតនិងកំពុងបំពេញតួនាទីជាសសៃឈាមដ៏សំខាន់ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជាដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀតហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជាដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញជាពិសេសការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពតទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបានដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយលើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹងទៅដល់គោលដៅចុងក្រោយ។ បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏ជាប្រធានក្រុមហ៊ុនរោងចក្រស៊ីម៉ងតិ៍ដ៏ធំចំនួន ២ នៅក្នុងប្រទេសកម្ពុជាដែលបានបោះទុនវិនិយោគក្នុងទឹកប្រាក់រាប់រយលានដុល្លារអាម៉េរិកសម្រាប់បម្រើតម្រូវការសាងសង់ក្នុងស្រុក។

ក្រៅពីកិច្ចការជំនួញ អ្នកឧកញ៉ា ក៏បានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាម    រយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • ដឹកជញ្ជូន និងភស្តុភារកម្ម
  • ឧស្សាហកម្ម
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom