អ្នកឧកញ៉ា ហេង លី
Kbach

ប្រវត្តិរូប

អ្នកឧកញ៉ា ហេង លី មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកកើតក្នុងឆ្នាំ១៩៤៩ នៅក្រុងភ្នំពេញហើយលោកបានចូលប្រឡូកក្នុងវិស័យពាណិជ្ជកម្មក្នុងទ្រង់ទ្រាយធំតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។

បច្ចុប្បន្ន អ្នកឧកញ៉ា ហេង លី គឺជាម្ចាស់ និងជាអគ្គនាយកផ្សារ ហេង លី ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រៅពីនេះ អ្នកឧកញ៉ា និងក្រុមគ្រួសារក៏នៅមានមុខជំនួញធំៗមួយចំនួនទៀត។

កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសក៏ដូចជាបណ្ណថ្លែងអំណរគុណជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • សេវាកម្ម និងទេសចរណ៍
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom