អ្នកឧកញ៉ា ហ៊ុន ឡាក់
Kbach

ប្រវត្តិរូប

អ្នកឧកញ៉ា ហ៊ុន ឡាក់ កើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៦៦ នៅក្រុងភ្នំពេញ។ ក្រោយរបបខ្មែរក្រហម លោកបានចាប់ផ្តើមប្រកបរបរចិញ្ចឹមជីវិតដោយការលក់នំ ប៉ុន្តែយុវជនវ័យ១៤ឆ្នាំដែលមានឈាមជ័រជាសហគ្រិនភាពនេះបានខិតខំតស៊ូក្នុងការបង្កើតអាជីវកម្មនានាពីបាតដៃទទេរហូតនៅឆ្នាំ១៩៨៩ ជាពេលដែលលោកបានរៀបអាពាហ៍ពិពាហ៍និងបានរួមគ្នាជាមួយភរិយាព្រមទាំងបងប្រុសបង្កើតដោយបានចាប់ផ្តើមប្រលូកក្នុងអាជីវកម្មក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ច ភោជនីយដ្ឋាន និងទេសចរណ៍។ នៅឆ្នាំ១៩៩៦ អ្នកឧកញ៉ាបានបង្កើតក្រុមហ៊ុនផ្តល់សេវាទូទៅផ្នែកអនាម័យនិងកម្ចាត់សត្វល្អិតដែលចាប់ផ្តើមពីបុគ្គលិកជាងដប់នាក់ និងបានពង្រីករហូតបានជាងមួយពាន់នាក់។ ក្រោយទទួលបានការរីកចម្រើន លោកក៏បានពង្រីកមុខរបរអាជីវកម្មជាបន្តបន្ទាប់។ បច្ចុប្បន្ន អ្នកឧកញ៉ា ហ៊ុន ឡាក់ មានក្រុមហ៊ុនមួយចំនួនរាប់បញ្ចូលទាំងក្រុមហ៊ុនក្នុងវិស័យកសិពាណិជ្ជកម្មជាដើម។

ក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយនេះលោកបានប្រឹងប្រែងរកលទ្ធភាពទំនាក់ទំនងបើកទីផ្សារនិងបង្កើនខ្សែច្រវាក់តម្លៃបន្ថែមក្នុងស្រុកដើម្បីធ្វើឱ្យក្រុមហ៊ុនបន្តមាននិរន្តរភាពនិងភាពរីកចម្រើនចូលរួមក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងរួមចំណែកផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានច្រើន។ 

បទពិសោធន៍ការងារ និងតួនាទីក្នុងសង្គម៖ ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធាន នៃសភាពាណិជ្ជកម្មកម្ពុជា, ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា។

កិច្ចការមនុស្សធម៌៖ បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជួយដល់មន្ទីរពេទ្យគន្ធបុប្ផា, កាកបាទក្រហមកម្ពុជា, សកម្មភាពបោសសម្អាតគ្រាប់មីន, ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩, មន្ទីរពេទ្យហ្លួងម៉ែតាមរយៈមូលនិធិគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (T.Y.D.A.) ជាដើម។
អ្នកឧកញ៉ា ទទួលបានមេដាយជាតិជាបន្តបន្ទាប់ថ្នាក់មុនីសារភ័ណ្ឌ, ថ្នាក់មហាសេរីវឌ្ឍន៍, និងមេដាយថ្នាក់កំពូល «ជាតូបការ» ក្នុងឆ្នាំ២០១៧ ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • កសិកម្ម
  • សេវាកម្ម និងទេសចរណ៍
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom