អ្នកឧកញ៉ា ផាត់ ប៊ុន មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៥៥ នៅខេត្តកំពង់ចាមហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។
អ្នកឧកញ៉ា ផាត់ ប៊ុន គឺជាម្ចាស់ និងជាអគ្គនាយកក្រុមហ៊ុន ប៊ីភីស៊ី គ្រុប (BPC Group) ដែលវិនិយោគលើជំនួញផ្គត់ផ្គង់សម្ភារៈសំណង់ និងបេតុងព្រមទាំងផ្នែកចំណីអាហារជាដើម។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏ជាសហស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ B&BM Development Co., Ltd. ផងដែរ។
កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ាត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។