អ្នកឧកញ៉ា តែ អុីឆែ មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៦២ នៅខេត្តកណ្តាល ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៨៦ មកម្ល៉េះ។
អ្នកឧកញ៉ា តែ អ៊ីឆែ បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុន អ៊ីឆែ គ្រុប (Y Chhe Group Co., Ltd.) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នាំមុខគេមួយក្នុងប្រទេសកម្ពុជាដែលមានបុគ្គលិកបម្រើការងារជាង ៤០០នាក់។ ក្រុមហ៊ុននេះមានសមត្ថភាពផ្គត់ផ្គង់សម្ភារសាងសង់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាអគារពាណិជ្ជកម្ម និងលំនៅឋានជាដើម។
កន្លងមក អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។