អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ
Kbach

ប្រវត្តិរូប

អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៦០ ហើយបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។

អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ បានធ្វើការវិនិយោគ និងគ្រប់គ្រងលើក្រុមហ៊ុនផលិតស៊ីម៉ងត៍ធំៗចំនួនពីរ គឺ ក្រុមហ៊ុន K.T Cement Kampongspeu Co., Ltd. និងក្រុមហ៊ុន Battambang Conch Cement Co., Ltd. ដោយបច្ចុប្បន្ន អ្នកឧកញ៉ា គឺជាអភិបាលក្រុមហ៊ុនទាំងនេះ។

នាពេលកន្លងមក អ្នកឧកញ៉ា បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលារហូតត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom