អ្នកឧកញ៉ា លី ប៉ោយូ មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៤៧ នៅខេត្តពោធិ៍សាត់ ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។
អ្នកឧកញ៉ា គឺជាពាណិជ្ជករជើងចាស់មួយរូបដែលកំពុងវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច, អចលនទ្រព្យ, កសិកម្ម និងឧស្សាហកម្មជាដើម។
ជាមួយគ្នានេះ អ្នកឧកញ៉ា តែងតែចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលារហូតត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។