អ្នកឧកញ៉ា ប៊ុន ហៃ
Kbach

ប្រវត្តិរូប

អ្នកឧកញ៉ា ប៊ុន ហៃ មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧២ នៅខេត្តកំពង់ចាមហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។

អ្នកឧកញ៉ា គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនបុរីភ្នំពេញថ្មី (Borey Phnom Penh Thmey Co., Ltd.)  ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយដែលសាងសង់នូវលំនៅឋានប្រណីតៗដូចជា ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និងវីឡាទោលដោយមានជាច្រើនទីតាំងនៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ អ្នកឧកញ៉ា ក៏ត្រូវបានស្គាល់ថាជា ពាណិជ្ជករមួយរូបដែលបានបរិច្ចាគថវិកាជាច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ផ្លូវថ្នល់ជាដើមនៅជុំវិញគម្រោងអចលនទ្រព្យរបស់លោក ក៏ដូចជានៅទីតាំងជាច្រើនទៀតទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដែលបានបម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ដូចជារួមចំណែកក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គមនិងសកម្មភាពមនុស្សធម៌ដោយបានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា អ្នកឧកញ៉ាត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • សំណង់ និងអចលនទ្រព្យ
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom