អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ
Kbach

ប្រវត្តិរូប

អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ  មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៦៣  នៅខេត្តក្រចេះហើយបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។

អ្នកឧកញ៉ា គឺជាអគ្គនាយកនៃក្រុមហ៊ុន ស៊ីណាតា ឯ.ក (SYNATA Co., Ltd.) ដែលជាក្រុមហ៊ុននាំចូលឧបករណ៍ និងសម្ភារសំណង់ជាច្រើនប្រភេទហើយក៏ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន បុរី អេចអិន ឌីវេឡុបមិន រៀអ៊ីស្តេត ឯ.ក (Borey HN Development Real Estate Co., Ltd.) ដែលកំពុងសាងសង់លំនៅឋានក្នុងគម្រោងបុរី HN The Garden Villa និងក្រុមហ៊ុន អេច អិន ជី ឡូជីស្ទិក ឯ.ក (HNG Logistics Co., Ltd.) ព្រមទាំងក្រុមហ៊ុនស៊ីណាតា ស៊ីមេន ឯ.ក (SYNATA Cement Co., Ltd.) ។  

អ្នកឧកញ៉ា ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា រហូតត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបានគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • សំណង់ និងអចលនទ្រព្យ
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom