អ្នកឧកញ៉ា ជា ទ្រី មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧៥ នៅខេត្តកំពង់ចាម ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ អ្នកឧកញ៉ា គឺជាអគ្គនាយកនៃក្រុមហ៊ុន ហុង ឡេងហ៊ួរ គ្រុប ដែលមានប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយក្នុងវិស័យភស្តុភារ និងដឹកជញ្ជូន។
អ្នកឧកញ៉ា ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ដោយបានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា រហូតត្រូវបានទទួលស្គាល់និងផ្តល់តម្លៃតាមរយៈការទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូលថ្នាក់ «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។