អ្នកឧកញ៉ា តេង ហឿង
Kbach

ប្រវត្តិរូប

អ្នកឧកញ៉ា តេង ហឿង  កើតក្នុងឆ្នាំ១៩៧៥ នៅខេត្តកំពត។  អ្នកឧកញ៉ាជាអ្នកជំនួញឆ្នើមមួយរូបដែលបានប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៩៦មក។ 

អ្នកឧកញ៉ាបានចាប់ផ្ដើមអាជីវកម្មដំបូងនៅក្នុងវិស័យដឹកជញ្ជូន និងភស្ដុភារកម្មជាមួយក្រុមហ៊ុនចំនួន២ គឺ៖ ១.ក្រុមហ៊ុន តេង ឡាយ អាហរ័ណ នីហរ័ណ និងដឹកជញ្ជូន ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនទំនិញនាំចេញនាំចូលរួមជាមួយសេវាបញ្ចេញទំនិញពីគយនិងជើងសារគយ  និង ២.ក្រុមហ៊ុន  តេង ឡាយ ផែស្ងួត ដែលជាក្រុមហ៊ុនផ្ដល់សេវាផែស្ងួតនិងភស្តុភារកម្មដូចជា ភណ្ឌាគារគយមានដែនកំណត់, ទីលានផ្ទុកកុងតឺន័រ, ឃ្លាំងសម្រាប់ទទួលនិងបែងចែកទំនិញ និងទីលានផ្ទុកសម្បកកុងតឺន័ររបស់ក្រុមហ៊ុននាវា។ បន្ថែមពីនេះ អ្នកឧកញ៉ាក៏បានវិនិយោគលើវិស័យអចលនទ្រព្យនិងសំណង់ផងដែរដោយបានផ្ដោតទៅលើការអភិវឌ្ឍលំនៅឋានតាមរយ:ក្រុមហ៊ុនមេគង្គភ្នំពេញ ឌីវេឡុបមេន, ក្រុមហ៊ុនអ័រគីដេ ឌីវេឡុបមេន និងក្រុមហ៊ុនហ្គោលដេន ផាក ឌីវេឡុបមេន និងវិស័យសំណង់មានក្រុមហ៊ុន ជេននីស៊ីស ហូម គ្រុប ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់គ្រប់ប្រភេទ បេតុងលាយស្រេច សម្ភារផ្ទះបាយ និងសម្ភារតុបតែងក្នុងផ្ទះជាដើម។

ជាមួយគ្នានេះ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម   និងមនុស្សធម៌  ដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា អ្នកឧកញ៉ា តេង ហឿង ត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃតាមរយៈការទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • សំណង់ និងអចលនទ្រព្យ
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom