អ្នកឧកញ៉ា លី សាំងឡេង
Kbach

ប្រវត្តិរូប

អ្នកឧកញ៉ា លី សាំងឡេង មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧0 នៅខេត្តសៀមរាប និងមានភរិយាឈ្មោះ លោកជំទាវ ហុក សេងម៉ី ហើយអ្នកឧកញ៉ាបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ 

ចាប់តាំងពីឆ្នាំ១៩៩៧ រហូតមកដល់បច្ចុប្បន្ន អ្នកឧកញ៉ា គឺជាពាណិជ្ជករដែលបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយចំនួនដូចជា៖ ១. អគ្គនាយកក្រុមហ៊ុន Ly Brothers Group ដែលជាក្រុមហ៊ុនអាហរ័ណ នីហរ័ណ ផ្តោតលើគ្រឿងសំណង់ និងគ្រឿងចក្រ (ទិញ លក់ ជួល), ២. អគ្គនាយកសហគ្រាស Reachsey ដែលផ្តល់សេវាសាងសង់ អគារ ស្ពាន និងថ្នល់, ៣. អគ្គនាយកក្រុមហ៊ុន Apollo eLogistics Co.,Ltd ដែលផ្តល់សេវាកម្មដឹកជញ្ជូនទំនិញតូចធំគ្រប់ប្រភេទតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប និងមានឃ្លាំងទំនិញ និងចែកចាយតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទំនើប, ៤. អគ្គនាយកក្រុមហ៊ុន Queens White Bird Nest ដែលគ្រប់គ្រង ផលិតកែច្នៃ កសិដ្ឋានសំបុកត្រចៀកកាំ និង៥. អគ្គនាយកក្រុមហ៊ុន AKASA Tech Co., Ltd.  ដែលអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទដៃ និងគេហទំព័រសម្រាប់ការទិញ-លក់ទំនិញអនឡាញ។ អ្នកឧកញ៉ាក៏បានវិនិយោគលើវិស័យទេសចរណ៍ផងដែរដោយបានបង្កើតសារមន្ទីរ និងផ្ទះលម្ហែជាដើម។

ក្រៅពីកិច្ចការជំនួញ អ្នកឧកញ៉ាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ដោយបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា។ អ្នកឧកញ៉ាត្រូវបានរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • ដឹកជញ្ជូន និងភស្តុភារកម្ម
  • សំណង់ និងអចលនទ្រព្យ
  • សេវាកម្ម និងទេសចរណ៍
  • សុខភាព និង​សម្រស់
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom