អ្នកឧកញ៉ា គួន ធីតា
Kbach

ប្រវត្តិរូប

ជំទាវអ្នកឧកញ៉ា គួន ធីតា គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អរៀនដាអ៊ិនធើណេសិនណល ហសភីថល ឯ.ក. (Orienda International Hospital Co., Ltd.) ដែលជាស្ថាប័នសុខាភិបាលឯកជនមួយផ្តល់នូវសេវាកម្មផ្នែកវេជ្ជសាស្ត្រឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។  ក្រៅពីនេះ អ្នកឧកញ៉ា ក៏ធ្វើការវិនិយោគលើវិស័យនានា រួមមាន ហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារនិងទេសចរណ៍ និងសេវាកម្មច្បាប់  ដោយផ្ដល់ការងារដល់បុគ្គលិករាប់ពាន់នាក់ដែលបានរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។

អ្នកឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ដែលអាចប្រើប្រាស់ភាសាខ្មែរ អង់គ្លេស និងចិន និងបានបញ្ចប់ការសិក្សាកម្រិតអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុផងដែរ។ ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក ជំទាវអ្នកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្ម និងសន្ធឹកសន្ធាប់ទាំងក្នុងការងារសង្គម និងសប្បុរសធម៌នានា រួមមាន ចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជាក្នុងសកម្មភាពសប្បុរិសធម៌ដល់មណ្ឌលកុមារកំព្រាចំនួន៤ នៅខេត្តកំពង់ស្ពឺ និងចែកអំណោយជូនសិស្សានុសិស្សនៅអនុវិទ្យាល័យស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ចូលរួមបរិច្ចាគឈាមនិងដឹកនាំវេជ្ជបណ្ឌិត បុគ្គលិក និងសមាជិកនៃមន្ទីរពេទ្យអន្តរជាតិអរៀនដាធ្វើការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ចូលរួមសកម្មភាពនិងឧបត្ថម្ភដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាចូលរួមសកម្មភាព និងឧបត្ថម្ភដល់ការលើកតម្កើង និងការពារកុមារីដែលងាយរងគ្រោះ នៃអង្គការ អាហ្វេ ស៊ីប ក៏ដូចជាបរិច្ចាគជូនកាកបាទក្រហមកម្ពុជា រួមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។ 

អ្នកឧកញ៉ាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • សុខភាព និង​សម្រស់
  • សំណង់ និងអចលនទ្រព្យ
  • ហិរញ្ញវត្ថុ និងធនាគារ
  • ចម្រុះ
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom