អ្នកឧកញ៉ា ទុយ គី
Kbach

ប្រវត្តិរូប

អ្នកឧកញ៉ា ទុយ គី គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមហ៊ុន ទុយ គី អ៊ិមផត- អិចផត អេន ខនស្ត្រាក់សិន ខូ អិលធីឌី ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យសំណង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក៏ដូចជាក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដោយបានវិនិយោគលើសណ្ឋាគារ ពោធិ៍សាត់ រីវើសាយផងដែរ។ 

បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ អ្នកឧកញ៉ា គឺជាធុរជនដែលពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់និងអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេស ព្រមទាំងបានបញ្ចប់ការសិក្សាកម្រិតបណ្ឌិតផងដែរ។

ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក អ្នកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរិសធម៌នានាដោយក្នុងនោះ អ្នកឧកញ៉ាគឺជាប្រធានគណៈកម្មការស្វែងរកមូលនិធិកាកបាទក្រហមកម្ពុជាសាខាខេត្តពោធិ៍សាត់ ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។ 

 តាមរយៈការចូលរួមទាំងនេះ អ្នកឧកញ៉ាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • សំណង់ និងអចលនទ្រព្យ
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom