ឧកញ៉ា វ៉ាន់ ឆារស៍ជួន
Kbach

ប្រវត្តិរូប

ឧកញ៉ា វ៉ាន់ ឆារស៍ជួន គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអភិបាលក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនធើហ្រ្គេធីត គ្រុប (Canadia Integrated Group) ដែលជាក្រុមហ៊ុនវិនិយោគលើពហុវិស័យ ដូចជា វិស័យហិរញ្ញវត្ថុ និងធនាគារ, អចលនទ្រព្យ, សំណង់, វិស័យអប់រំ (សាលារៀន និងសកលវិទ្យាល័យ), មន្ទីរពេទ្យ, ផ្សារទំនើប, សណ្ឋាគារ, មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍, កសិកម្ម, រោងចក្រ, ក្រុមហ៊ុនគ្រឿងចក្រ, សេវាកម្មជណ្តើរយន្តសេវាកម្មផ្គត់ផ្គង់កញ្ចក់, ក្រុមហ៊ុនធានារ៉ាប់រង, រមណីយដ្ឋាន និងអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុនណាឌីយ៉ា អ៊ិនធើហ្រ្គេធីត គ្រុប បានផ្ដល់ការងារដល់បុគ្គលិកសរុបជាង ១៥០០០នាក់ ដែលបានរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ ឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ដែលអាចប្រើប្រាស់ទាំងភាសាខ្មែរ អង់គ្លេស ចិន និងថៃ  និងបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រគណនេយ្យ។ 

ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក អ្នកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសប្បុរសធម៌ និងកិច្ចការសង្គម រួមមាន ឧបត្ថម្ភថវិកាដល់មូលនិធិកាកបាទក្រហមកម្ពុជា មូលនិធិគន្ធបុប្ផាកម្ពុជា ការរំដោះមីននៅកម្ពុជា ការជួយសង្គ្រោះទឹកជំនន់នៅកម្ពុជា បរិច្ចាគថវិកានិងចូលរួមយ៉ាងសកម្មលើយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩ ឧបត្ថម្ភនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជារៀងរាល់ឆ្នាំ ឧបត្ថម្ភកិច្ចប្រជុំកំពូលអាស៊ាន និងស៊ីហ្គេម ២០២៣ ព្រមទាំងការកសាងនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើនដូចជា ផ្លូវថ្នល់, សាលារៀន, មន្ទីរពេទ្យ, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៧មករា, ស្ពានអាកាសចោមចៅ, ស្ពានអាកាសមុនីវង្ស, ស្ពានអាកាសឫស្សីកែវ, ស្ពានកោះនរា, ស្ពានកោះពេជ្រ និងការចូលរួមបរិច្ចាគ និងឧបត្ថម្ភផ្សេងៗជាច្រើនទៀតដល់មូលនិធិ, ស្ថាប័នរដ្ឋ, សមាគម និងកម្មវិធីជាតិគ្រប់ទម្រង់។

តាមរយៈការចូលរួមទាំងនេះ អ្នកឧកញ៉ាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • សំណង់ និងអចលនទ្រព្យ
  • ហិរញ្ញវត្ថុ និងធនាគារ
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom