អ្នកឧកញ៉ា តុល លន
Kbach

ប្រវត្តិរូប

អ្នកឧកញ៉ា តុល លន គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន 5 អិលអេច លន ស៊ីធី ឌីវេឡុបម៉ិន ឯ.ក. (5LH Lorn City Development Co., Ltd.) ដែលជាក្រុមហ៊ុនវិនិយោគលើ វិស័យអចលនទ្រព្យ (អភិវឌ្ឍន៍លំនៅឋាន)។ អ្នកឧកញ៉ា ត្រូវបានគេស្គាល់ថាជា ពាណិជ្ជករមួយរូបដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យជាមួយនឹងគម្រោងបុរី ខុនដូ អគារពាណិជ្ជកម្ម ផ្សារទំនើប និងគម្រោងជាច្រើនផ្សេងទៀតដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។

បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ាបានរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ អ្នកឧកញ៉ា ក៏ជាធុរជនពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ដែលអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេស។ ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក អ្នកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្ម និងសន្ធឹកសន្ធាប់ក្នុងការងារសង្គម និងសប្បុរសធម៌នានា រួមមាន ចូលរួមកសាងវត្តអារាមព្រះពុទ្ធសាសនា ដូចជា ព្រះវិហារ សាលាឆាន់ កុដិ និងព្រះពុទ្ធរូប នៅតាមបណ្ដាខេត្ដមួយចំនួន បរិច្ចាគថវិកាដល់មណ្ឌលកុមារកំព្រា មន្ទីរពេទ្យគន្ធបុប្ផា និងឧបត្ថម្ភដល់កងទ័ពការពារព្រំដែនផងដែរ។

តាមរយៈការចូលរួមទាំងនេះ អ្នកឧកញ៉ាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • សំណង់ និងអចលនទ្រព្យ
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom