ឧកញ៉ា កង លាប
Kbach

ប្រវត្តិរូប

ជំទាវឧកញ៉ា កង លាប គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជានាយកគ្រប់គ្រង និងមេធាវី នៃក្រុមហ៊ុន ក្រុមមេធាវី អេច.អឹម.អិល & ខន់សាល់ថិន (HML Law Group & Consultants) និងក្រុមហ៊ុន អេចអិមអិល សាត ខនសាល់ធីង (HML XAT Consulting CO., Ltd) ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកច្បាប់ និងពន្ធដារប្រកបដោយវិជ្ជាជីវៈខ្ពស់ និងឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។ 

ជំទាវឧកញ៉ា គឺជាមេធាវីមួយរូបពោរពេញដោយបទពិសោធន៍ និងមានវិជ្ជាជីវៈខ្ពស់ ដោយអាចប្រើប្រាស់ភាសាខ្មែរ អង់គ្លេស និងចិន យ៉ាងស្ទាត់ជំនាញ  និងបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រ បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម វិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវី វិញ្ញាបនបត្របញ្ជាក់ការប្រឡងភ្នាក់ងារសេវាកម្មពន្ធដារ វិញ្ញាបនបត្រអ្នកបច្ចេកទេសគណនេយ្យ ។ល។ 

ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក ជំទាវឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរិសធម៌នានា ដោយរួមចំណែកជួយរាជរដ្ឋាភិបាល តាមរយៈការខិតខំប្រឹងប្រែងជួយក្នុងវិស័យច្បាប់ និងពន្ធដារ ក្នុងតួនាទីជាមេធាវីឱ្យអគ្គនាយកដ្ឋានពន្ធដារ អនុប្រធានមេធាវីស្ម័គ្រចិត្តក្នុងក្រុមប្រឹក្សានីតិកម្មប្រចាំក្រសួងពាណិជ្ជកម្ម អនុប្រធានក្រុមការងារជំរុញនិងពង្រឹងអនុលោមភាពក្នុងក្រុមប្រឹក្សាធុរកិច្ចនៃក្រសួងពាណិជ្ជកម្ម ស្ថាបនិកនិងសមាជិកក្រុមប្រឹក្សាសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាជាដើម។ 

លើសពីនេះទៀត ជំទាវឧកញ៉ាបានបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមក តាមរយៈការចូលរួមឧបត្ថម្ភជូនរាជរដ្ឋាភិបាលសម្រាប់ការទិញវ៉ាក់សាំងការពារកូវីដ-១៩ ការចូលរួមឧបត្ថម្ភកាកបាទក្រហមកម្ពុជា ការចូលរួមឧបត្ថម្ភសម្រាប់សកម្មភាពនានារបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗសម្រាប់សង្គម និងវិស័យព្រះពុទ្ធសាសនាជាដើម។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • ចម្រុះ
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom