អ្នកឧកញ៉ា ចាប ហុងលី
Kbach

ប្រវត្តិរូប

អ្នកឧកញ៉ា ចាប ហុងលី គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនខាង ស៊ាងលី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក (Khang Seangly Property Development Co., Ltd.) ដែលជាក្រុមហ៊ុនវិនិយោគលើពហុវិស័យ ដូចជា អភិវឌ្ឍន៍លំនៅឋាន នាំចូលនិងចែកចាយសំបកកង់រថយន្ត ម៉ាស៊ីនកសិកម្មនិងគ្រឿងយន្តកសិកម្មខ្នាតតូច និងគ្រឿងអេឡិកត្រូនិក (ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក) ជាដើម។ 

អ្នកឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ដែលអាចប្រើប្រាស់ទាំងភាសាខ្មែរ និងចិន និងបានប្រកបអាជីវកម្មក្នុងវិស័យខាងលើអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក អ្នកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរិសធម៌នានា រួមមាន ការចុះជួយការងារមូលដ្ឋានជាប្រចាំ ការឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា កសាងសាលារៀន វត្តអារាម ផ្លូវលំតាមជនបទ និងឧបត្ថម្ភជនក្រីក្រជាហូរហែផងដែរ។

តាមរយៈការចូលរួមទាំងនេះ អ្នកឧកញ៉ាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • សំណង់ និងអចលនទ្រព្យ
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom