ឧកញ៉ា តាន់ មុនីវណ្ណ
Kbach

ប្រវត្តិរូប

ឧកញ៉ា តាន់ មុនីវណ្ណ គឺជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិក និងប្រធានក្រុមហ៊ុន ១៦៨ វីនសូ ឯ.ក (168 Winsou Co., Ltd.) ដែលជាប្រភេទអាជីវកម្មលក់សម្ភារបរិក្ខារ និងជាផ្សារទំនើបខ្នាតតូចលក់ទំនិញជាងមួយម៉ឺនមុខជាមួយនឹងគុណភាពខ្ពស់។ 

ឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ដែលអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសយ៉ាងស្ទាត់ជំនាញនិងបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រនីតិសាធារណៈ អនុបណ្ឌិតគ្រប់គ្រងការអភិវឌ្ឍន៍ជនបទ អនុបណ្ឌិតគ្រប់គ្រងសេដ្ឋកិច្ច បណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងរដ្ឋបាល (DBA) បណ្ឌិតច្បាប់ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងបណ្ឌិតគ្រប់គ្រងរដ្ឋបាលសាធារណៈផងដែរ។ 

ជាមួយគ្នានេះ ឧកញ៉ាមានបទពិសោធន៍ការងាររយៈពេលជាង ២៥ឆ្នាំ លើកិច្ចការពាណិជ្ជកម្មជាតិ-អន្តរជាតិ ទំនាក់ទំនងជាតិ-អន្តរជាតិ និងកិច្ចការច្បាប់ទូទៅជាមួយអន្តរវិស័យ។ ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក លោកឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និងសប្បុរសធម៌នានា ជាពិសេស ការជួយគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបំពេញការងារជាទីប្រឹក្សាអមក្រសួងបរិស្ថាន ទីប្រឹក្សាអមគណៈរដ្ឋមន្រ្តី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសហព័ន្ធយានយន្តកម្ពុជា ទីប្រឹក្សាសមាគមសហគ្រិនស្រ្តីកម្ពុជា ទីប្រឹក្សាជាន់ខ្ពស់នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តំណាងអគ្គលេខាធិការសមាគមអ្នកសាងសង់កម្ពុជា អនុសហប្រធានក្រុមការងារ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងអនុសហប្រធានក្រុមការងារ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • សេវាកម្ម និងទេសចរណ៍
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom