ជំទាវអ្នកឧកញ៉ា ទី គឹមស្រ៊ាន គឺជាសមាជិកទ្រទ្រង់ នៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានការិយាល័យ និងមេធាវី នៃក្រុមហ៊ុន ការិយាល័យមេធាវី ប៉ាណាអាស៊ាន (Pana ASEAN Law Office) ដែលជាក្រុមហ៊ុនផ្ដល់សេវា និងប្រឹក្សាផ្នែកច្បាប់។
ក្រៅពីនេះ ជំទាវអ្នកឧកញ៉ា ក៏ធ្វើការវិនិយោគលើវិស័យនានា រួមមាន សណ្ឋាគារ ជួលអគារ និងអចលនវត្ថុ និងទិញ-លក់អចលនវត្ថុ ជាដើម ដោយរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ ជំទាវអ្នកឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ដែលបានប្រកបអាជីវកម្មក្នុងវិស័យខាងលើអស់រយៈពេលជាច្រើនឆ្នាំ និងអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេស និងបានបញ្ចប់ការសិក្សាកម្រិតអនុបណ្ឌិតផ្នែកច្បាប់ផងដែរ។ ក្រៅពីការងារធុរកិច្ច នាពេលកន្លងមក ជំទាវឧកញ៉ាបានចូលរួមចំណែកយ៉ាងសកម្ម និងសន្ធឹកសន្ធាប់ទាំងក្នុងការងារសង្គម និងសប្បុរិសធម៌នានា ព្រមទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។
តាមរយៈការចូលរួមទាំងនេះ អ្នកឧកញ៉ាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់និងផ្តល់កិត្តិយសតាមរយៈគ្រឿងឥស្សរិយយសជាច្រើនជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។