លោកអ្នកឧកញ៉ា លាង ឃុន
Kbach

ប្រវត្តិរូប

លោកអ្នកឧកញ៉ា លាង ឃុន មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ាកើតក្នុងឆ្នាំ១៩៧២ ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីដើមទសវត្សរ៍១៩៩០មក។

លោកអ្នកឧកញ៉ា លាង ឃុន គឺជាកូនប្រុសច្បងរបស់ លោកអ្នកឧកញ៉ា ភាព ហៀក ដែលជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ។ លោកអ្នកឧកញ៉ាក៏ជាសហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុកដែលមានបុត្រសម្ព័ន្ធក្នុងពហុវិស័យរួមមាន៖ ក្រុមហ៊ុនលក់សម្ភារៈ និងទំនិញ (MFCG), ក្រុមហ៊ុនផលិត ចែកចាយស៊ីម៉ងត៍និងបេតុងលាយស្រេច, ក្រុមហ៊ុនផលិតភេសជ្ជៈ ទឹកបរិសុទ្ធ និងស្រាបៀរ, សណ្ឋាគារ, តំបន់កម្សាន្ត, ទីលានវាយកូនហ្គោល, ធនាគារ, ផ្សារទំនើប, វិស័យលក់រាយ, វិស័យសំណង់និងអចលនទ្រព្យ, រោងចក្រឧស្សាហកម្មផងដែរ។

លោកអ្នកឧកញ៉ា លាង ឃុន ត្រូវបានស្គាល់ថា ជាពាណិជ្ជករដ៏ស្វាហាប់ ជាអ្នកដឹកនាំយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន និងជាអ្នកការទូតសេដ្ឋកិច្ចព្រមទាំងជាពាណិជ្ជករដ៏ឆ្នើមក្នុងចំណោមអ្នកការទូតសេដ្ឋកិច្ចឆ្នើមៗនៅក្នុងប្រទេសកម្ពុជា។ ភាពជាអ្នកដឹកនាំនេះ បានជំរុញឱ្យ លោកអ្នកឧកញ៉ា លាង ឃុន រួមជាមួយសហស្ថាបនិក និងថ្នាក់ដឹកនាំដទៃទៀត នៃក្រុមហ៊ុន ជីប ម៉ុង គ្រុប សម្រេចបាននូវសមិទ្ធផលដ៏ធំធេងនិងរីកលូតលាស់យ៉ាងឆាប់រហ័សរហូតក្លាយជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំនៅក្នុងប្រទេសកម្ពុជាដោយបានបង្កើតការងាររាប់ម៉ឺនកន្លែងសម្រាប់ប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ា លាង ឃុន និង ក្រុមហ៊ុន ជីព ម៉ុង គ្រុប ក៏បានចូលរួមយ៉ាងសកម្មជាមួយសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌ជាច្រើនពាក់ព័ន្ធទៅនឹងវិស័យសង្គមកិច្ច អប់រំ សុខាភិបាល ពោលគឺទាំងក្នុងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ហេតុនេះហើយទើប លោកអ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើន ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

See More
ការវិនិយោគ
Kbach

ធុរកិច្ច

  • ទាំងអស់
  • ក្រុមហ៊ុនមេ
  • អាហរ័ណ នីហរ័ណ
  • សំណង់ និងអចលនទ្រព្យ
  • សេវាកម្ម និងទេសចរណ៍
  • ឧស្សាហកម្ម
  • ហិរញ្ញវត្ថុ និងធនាគារ
  • កសិកម្ម
  • បដិសណ្ឋារកិច្ច
KbachTop
សូមស្វាគមន៍
សូមទំនាក់ទំនង មកកាន់ សមាគមឧកញ៉ាកម្ពុជា តាមរយៈ ការបំពេញ សារខាងស្តាំនេះ
Kbach Bottom