ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ ឧកញ៉ា ណូ សុភា អគ្គនាយិកាក្រុមហ៊ុន​ AG Bottcher ចូលរួមជា «សមាជិកទ្រទ្រង់» នៃសមាគមឧកញ៉ាកម្ពុជា។

សូមមជម្រាបថា ឧកញ៉ា ណូ សុភា ដែលកើតនៅឆ្នាំ១៩៧៩ ក្នុងខេត្តកំពង់ធំ ​ជា​សប្បុរសជន​ខ្មែរ​​រស់នៅ​ក្រៅ​ប្រទេស ដែល​តែងតែ​ឈឺឆ្អាល​នឹង​សុខទុក្ខ​ប្រជាជន​ខ្មែរ ហើយ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ដល់​ជន​ក្រីក្រ​។ លោកស្រី មានស្វាមីជាមហាសេដ្ឋីអាល្លឺម៉ង់ ហើយលោកស្រី និងស្វាមី បានបរិច្ចាគប្រាក់រាប់លានដុល្លារ ដល់​ប្រទេស​កម្ពុជា អាល្លឺម៉ង់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕