ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានព្រះរាជសារថ្លែងអំណរគុណ ជូនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានក្រាបបង្គំទូលថ្វាយព្រះរាជសារលិខិតថ្វាយព្រះពរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ព្រះអង្គ។



ជាមួយគ្នានេះ ព្រះករុណាថ្លៃវិសេស បានប្រោសព្រះរាជទានពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ ដល់លោកអ្នកឧកញ៉ាប្រធាន និងលោកជំទាវ ព្រមទាំងអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕