ភ្នំពេញ៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី និងមានសមាសភាពដូចជា អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និងលោក ម៉ៅ សុទ្ធីវឌ្ឍ បានចាកចេញពីមាតុភូមិនាព្រឹកថ្ងៃទី១៧ ខែមិថុនានេះដើម្បីចូលរួមអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឮកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី លើកទី៣៥ នៅទីក្រុងកាហ្សាន នៃសហព័ន្ធរុស្សីចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនេះដែរ គណៈប្រតិភូនៃសមាគមឧកញ៉ាកម្ពុជាក៏នឹងមានជំនួបមួយចំនួនជាមួយបណ្តាធុរជនរុស្សីក្នុងគោលបំណងពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងធុរកិច្ចនានាផងដែរ។