ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់លោក យឿម ប៉ូរ៉ាន អគ្គលេខាធិការស្តីទី និងសហការី អញ្ជើញចូលរួមពិធីបុណ្យសព ឧបាសក បេ សួន ដែលត្រូវជាឪពុកបង្កើតរបស់ ឧកញ៉ា បេ លាងហ៊ុយ សមាជិក នៃសមាគមឧកញ៉ាកម្ពុជា នៅគេហដ្ឋាន នៃសព។
.jpg)
ក្នុងឱកាសប្រកបដោយសេចក្តីសោកសង្រេង និងវិយោគដ៏ក្រៀមក្រំនេះ លោក យឿម ប៉ូរ៉ាន បានពាំនាំនូវសាររំលែកមរណទុក្ខ និងសមានចិត្តដ៏ស្មោះស្ម័គ្រពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ជូនចំពោះ ឧកញ៉ា បេ លាងហ៊ុយ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល ចំពោះការបាត់បង់ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ដ៏ជាទីគោរពស្រឡាញ់មួយរូបដែលបានឧទ្ទិសពេញមួយជីវិតក្នុងការកសាងគ្រួសារប្រកបដោយគុណធម៌ សង្គហធម៌ និងព្រហ្មវិហារធម៌ ជាបុគ្គលគំរូដ៏ឧត្តុង្គឧត្តមសម្រាប់កូនចៅ ក្រុមគ្រួសារ និងសាច់ញាតិទាំងឡាយ។
.jpg)
ជាមួយគ្នានេះ លោកក៏បានឧទ្ទិសបួងសួង សូមដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក បេ សួន បានបដិសន្ធិក្នុងសុគតិភព និងទទួលនូវបរមសុខជានិច្ចនិរន្តរ៍។
.jpg)
.jpg)