ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគិននៃ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក–អាស៊ាន (USABC) ដឹកនាំដោយឯកឧត្តមឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

អមដំណើរគណៈប្រតិភូក្នុងឱកាសនេះ មានអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងឧកញ៉ា លីម តារារិទ្ធ ទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិសម្រាប់ប្រទេសកម្ពុជា របស់ USABC និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជាផងដែរ។ គណៈប្រតិភូមានតំណាងក្រុមហ៊ុនឈានមុខគេពីវិស័យយានយន្ត គ្រឿងយន្តកសិកម្ម សុខាភិបាល ថាមពល ឱសថ កែច្នៃចំណីអាហារ លក់រាយ ធនាគារ និងហិរញ្ញវត្ថុ។

ក្នុងជំនួបនេះ គណៈប្រតិភូ USABC បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្ពុជា–សហរដ្ឋអាម៉េរិក និងបានសម្តែងការកោតសរសើរចំពោះការគាំទ្រ និងកិច្ចសហការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួលដល់ការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិក។ គណៈប្រតិភូបានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រីកការវិនិយោគ និងស្វែងរកឱកាសធុរកិច្ចថ្មីៗនៅកម្ពុជា ស្របពេលបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម–សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការអភិវឌ្ឍធនធានមនុស្ស ការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងការចូលរួមក្នុងវិស័យសុខាភិបាល និងអប់រំ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណចំពោះទំនុកចិត្តរបស់បណ្ដាក្រុមហ៊ុនអាម៉េរិក ដែលបានបន្តបោះទុនវិនិយោគនៅកម្ពុជា និងបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីកវត្តមានអាជីវកម្ម និងវិនិយោគលើវិស័យសក្តានុពលថ្មីៗ។ សម្តេចមហាបវរធិបតីជិក USABC បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ ក៏បានគូសបញ្ជាក់អំពីវិធានការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ រួមមានការកែទម្រង់ស្ថាប័ន ការធ្វើសាមញ្ញកម្មនីតិវិធីរដ្ឋបាល ការផ្តល់ការលើកទឹកចិត្ត និងការអនុគ្រោះពន្ធ សំដៅធានាបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ភាពប្រកួតប្រជែង និងភាពអំណោយផលសម្រាប់វិនិយោគិនទាំងអស់។

ជាទីបញ្ចប់ សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុនសមាន្ធ ដើម្បីចាប់យកឱកាសវិនិយោគថ្មីៗ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។