ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវសារលិខិតថ្លែងអំណរគុណ ជូនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរក្នុងឱកាសប្រារព្ធព្រះរាជពិធីខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។

ជាមួយគ្នានេះដែរ ព្រះករុណាថ្លៃវិសេស បានប្រោសប្រទានពរជ័យ ជូន លោកអ្នកឧកញ៉ាប្រធាន និងលោកជំទាវ ក៏ដូចជាលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិកទាំងអស់នៃសមាគមឧកញ៉ាកម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។