តាកែវ៖ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សមាជិក ២រូបនៃសមាគមឧកញ៉ាកម្ពុជាគឺឧកញ៉ា ឈិន សុង និងលោកជំទាវ រួមជាមួយឧកញ៉ា តុង ហុកសេង និងលោកជំទាវ បានឧបត្ថម្ភម៉ូតូចំនួន ៦គ្រឿងជូនដល់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ដតាកែវ ដើម្បីយកទៅប្រើប្រាស់បំពេញតាមតម្រូវការចាំបាច់របស់កងកម្លាំងអន្តរាគមន៍ពិសេសក្នុងការចុះល្បាតតាមដងផ្លូវ និងតាមគោលដៅងាយរងគ្រោះនៅក្នុងភូមិសាស្ត្រខេត្ដតាកែវ។

សូមបញ្ជាក់ថា នាពេលកន្លងមកឧកញ៉ាទាំងពីរូបតែងតែចូលរួមជាប្រចាំក្នុងសកម្មភាពមនុស្សធម៌ និងសង្គមកិច្ចនានានៅក្នុងមូលដ្ឋានខេត្តតាកែវ និងតាមរយៈសមាគមឧកញ៉ាកម្ពុជាផងដែរដូចជាការបរិច្ចាគជូនកាកបាទក្រហកម្ពុជា, មូលនិធិជួយគ្រួសារវីរយុទ្ធជន និងជនភៀសសឹកព្រមទាំងសកម្មភាពសប្បុរិសធម៌ផ្សេងៗជាច្រើនទៀត។