ទស្សនាសកម្មភាពអំពី «សិក្ខាសាលាស្ដីពីការបង្កើតកាលានុវត្តភាពធុរកិច្ចសកលតាមរយៈហុងកុង» ដែលសហការរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង កាលពីថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា និងហុងកុង ព្រមទាំងពង្រឹងទំនាក់ទំនង និងការផ្លាស់ប្ដូរសកម្មភាពពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។