ភ្នំពេញ៖ សូមចូលរួមអបអរសាទរ អ្នកឧកញ៉ា ជាម ឃុនណាត សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KNN Group ក្នុងឱកាសដែលក្រុមហ៊ុន KNN Cambodia ដែលទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR នៅព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវពានរង្វាន់ "ក្រុមហ៊ុនដែលមានសន្ទុះការលក់កើនឡើងខ្លាំងក្នុងទីផ្សារ ឬ Retail Sales Breakthrough Award 2025" ក្នុងទីក្រុងប៉េកាំង ប្រទេសចិននាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

ពានរង្វាន់នេះគឺជាសក្ខីភាពបញ្ជាក់ពីការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្នុងការផ្តល់ជូននូវរថយន្តដែលមានគុណភាព និងទំនុកចិត្ត។





