សមាគមឧកញ៉ាកម្ពុជា សូមគោរពអញ្ជើញ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិក (ជាបុរស) ដែលមិនទាន់បានវាស់ឯកសណ្ឋានផ្លូវការឧកញ៉ា (ឈុតទី២) សូមមេត្តា ទាក់ទងមកក្រុមការងារអគ្គលេខាធិការដ្ឋានចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលមិនទាន់បានវាស់ឯកសណ្ឋានផ្លូវការឧកញ៉ា (ឈុតទី២) មេត្តាជ្រាប និងទំនាក់ទំនងមកក្រុមការងារតាមរយៈ៖

១. កញ្ញា ឡាយ លីណា លេខទូរសព្ទ៖ 085 202 333

២. កញ្ញា ប៉ូ សុគន្ធា លេខទូរសព្ទ៖ 010 643 888

បញ្ជាក់៖ ចំពោះសមាជិកជាស្ត្រីសមាគមនឹងជូនក្រណាត់ (ផាមួង និងគំរូម៉ូត) សម្រាប់យកទៅកាត់នៅហាងណាមួយដែលខ្លួនពេញចិត្ត។