ភ្នំពេញ៖ អ្នកឧកញ៉ា លឹម រស់ និងជំទាវអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជាបានបរិច្ចាគថវិកាចំនួន ៥មុឺនដុល្លារក្នុង ឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។

ជានិច្ចកាល អ្នកឧកញ៉ា លឹម រស់ និងជំទាវអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា តែងតែចូលរួមបរិច្ចាគថវិកាជាមួយកាកបាទក្រហមកម្ពុជា ក៏ដូចជាបានចូលរួមឧបត្ថម្ភជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីសប្បុរសធម៌ជាច្រើនទៀតផងដែរ។
