ភ្នំពេញ៖ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន KH Haitech បានដឹកនាំគណៈប្រតិភូមកពីក្រុមហ៊ុន KH Haitech និងក្រុមហ៊ុន KH Haitech ដែលជាដៃគូវិនិយោគ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

ជំនួបនេះបានផ្តោតពិភាក្សាកិច្ចការទាក់ទងនឹងការវិនិយោគលើរោងចក្រផលិតនៅកម្ពុជាដើម្បីគាំទ្រលើ៖

១. ជំរុញការអភិវឌ្ឍធនធានមនុស្ស៖ ដឹកនាំការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបង្កើតកម្លាំងពលកម្មឌីជីថលប្រកបដោយគុណភាព។

២. លើកកម្ពស់រដ្ឋាភិបាលឌីជីថល៖ ជំរុញការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាព តាមរយៈការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង និងមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល។