ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ហេង បូរិន សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានប្រគល់រថយន្ត Toyota Hilux ស៊េរីឆ្នាំ២០២៥ ថ្មីសន្លាង ជាលើកទី៥ ចំនួន ២គ្រឿង ដល់បុគ្គលិកឆ្នើម ២នាក់បន្ថែមទៀតដើម្បីជាការលើកទឹកចិត្ត និងចំពោះកិច្ចខិតខំប្រឹងប្រែងកសាងស្នាដៃ និងផលិតភាពការងារខ្ពស់ដល់ស្ថាប័ន។

សូមជម្រាបថា ក្រៅពីការលើកទឹកចិត្តបុគ្គលិកគ្រប់ជាន់ថ្នាក់ តាមគ្រប់រូបភាព អ្នកឧកញ៉ា ហេង បូរិន តែងតែបង្ហាញខ្លួនក្នុងសកម្មភាពចុះជួយសង្គម ការងារសប្បុរិសធម៌ និងទទួលបានការកោតសរសើរ និងមេដាយលើកទឹកចិត្តផ្សេងៗពីរាជរដ្ឋាភិបាលផងដែរ។ ក្នុងនាមជាសហគ្រិនក្នុងស្រុកមួយរូប និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនក្នុងដៃផងនោះ អ្នកឧកញ៉ា បាននឹងកំពុងបន្តសកម្មភាពវិនិយោគ ក៏ដូចជាផ្ដល់ឱកាសការងារជាច្រើនកន្លែងដល់បុគ្គលិក។