ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ.) នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន គ.ព.វ.គ. ដោយមានការចូលរួមពី​ អនុប្រធានប្រចាំការ​ សមាជិក​ និងលេខាធិការដ្ឋាន​ គ.ព.វ.គ.។

សូមបញ្ជាក់ថា នេះជាការប្រជុំលើកទី៣ របស់ គ.ព.វ.គ. ដើម្បីពិនិត្យលេីរបាយការណ៍រួមរបស់ គ.ព.វ.គ និងពិភាក្សា វាយតម្លៃលើសំណើសុំគោរមងារឧកញ៉ា។