ភ្នំពេញ៖ នៅថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ឧកញ៉ា ម៉ៅ បញ្ចាពណ៌ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងសប្បុរសជនជាច្រើនរូបទៀតបាននាំយកអំណោយជាប្រភេទក្រដាសសើមកម្ចាត់មេរោគចំនួន ១,០០០ កញ្ចប់ប្រគល់ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា។

ការរួមចំណែកនេះ គឺជាផ្នែកមួយនៃក្នុងការគាំទ្រដល់សហគមន៍ និងការងារដ៏មមាញឹករបស់បុគ្គលិកសុខាភិបាលដោយសម្ភារៈទាំងនេះនឹងជួយសម្រួលដល់អនាម័យប្រចាំថ្ងៃ និងផ្តល់ភាពងាយស្រួលដល់អ្នកជំងឺកុមារក្នុងអំឡុងពេលសម្រាកព្យាបាល។



