សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ ឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិ វើលដ៍ កម្ពុជា (World International School Cambodia) ចូលរួមជា «សមាជិកទ្រទ្រង់» នៃសមាគមឧកញ៉ាកម្ពុជា។

សូមជម្រាបថា លោកជំទាវ សាយ សោភា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” តបតាមសេចក្ដីទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈព្រះរាជក្រឹត្យ កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២៕